សមាគមមូលនិធិគ្រួសារខ្មែរបានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ»
Sreymom Cha July 27 2022
ដោយ Business Cambodia
(ភ្នំពេញ) ៖ នាល្ងាចថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ សមាគមមូលនិធិគ្រួសារខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃ ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។ នៅក្នុងពិធីដ៏មហោឡារិក និងអធិកអធមនេះផងដែរ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់មតិស្វាគមន៍ និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងផ្ដល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ។ ព្រមទាំងមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផងដែរ ។

ឯកឧត្ដម
