
កម្ពុជា
ផ្ទះទី២របស់ខ្ញុំ
រកឃើញដំណោះស្រាយសម្រាប់ការស្នាក់នៅរយៈពេលវែងរបស់អ្នក
ការចាប់ផ្ដើមដំណើរជីវិតថ្មីនៅក្នុងប្រទេសកម្ ពុជា



ពិធីប្រគល់វិញ្ញាបនបត្រ និងចុះហត្ថលេខាលើអនុស្សរ ណៈនៃការយោគយល់គ្នា (MoU)
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ពិធីមួយត្រូវបានរៀបចំឡើងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីប្រគល់លិខិតផ្លូវការពីក្រសួងមហាផ្ទៃ ជូនចំពោះប្រធានសមាគមផ្ទះខ្មែរសប្បុរសធម៌ (KHCA) ឯកឧត្តម នូវ សុខភាព។
ឯកឧត្តម នូវ សុខភាព បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន My Second Home CM2H (Cambodia) Co. Ltd សម្រាប់កម្មវិធី CM2H នៅអគ្គនាយកដ្ឋានអន្ត ោប្រវេសន៍។

កម្មវិធីផ្ទះទី២របស់កម្ពុជា
បានបង្ហាញនៅលើគេហទំព័រផ្លូវការរបស់នាយកដ្ឋានអន្តោប្រវេសន៍
-
គម្រោងនេះត្រូវបានលើកកម្ពស់ដោយក្រសួងមហាផ្ទៃកម្ពុជាដើម្បីអនុញ្ញាតឱ្យជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយមានទិដ្ឋាការរយៈពេល ១០ឆ្នាំ។
-
អ្នកកាន់លិខិតឆ្លងដែនអាចដាក់ពាក្យសុំលិខិតឆ្លងដែនកម្ពុជាបានបន្ទាប់ពីរយៈពេល 5ឆ្នាំដែលជាមធ្យោបាយតែមួយគត់សម្រាប់ការដាក់ពាក្យសុំលិខិតឆ្លងដែនកម្ពុជា។
-
បើកឱ្យប្រជាពលរដ្ឋពីគ្រប់ប្រទេសដែលប្រទេសកម្ពុជាទទួលស្គាល់ អាចដាក់ពាក្យបាន ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌទាក់ទងនឹងការវិនិយោគ និងស្ថានភាពហិរញ្ញវត្ថុបានជាក់លាក់។
-
កាដាក់ពាក្យស្នើសុំទទួលបានជោគជ័យមិនមានការរឹតបន្តឹងលើការចូលឬចេញនៅក្នុងប្រទេសកម្ពុជាទេ។

អំពីកម្ពុជាផ្ទះទី២របស់ខ្ញុំ

តើអ្វីទៅជាកម្ពុជាផ្ទះទី២របស់ខ្ញុំ?
កម្ពុជាផ្ទះទី២របស់ខ្ញុំ គឺជាគម្រោងមួយដែលបានចាប់ផ្តើមដោយ ក្រសួងមហាផ្ទៃ ហើយដំណើរការដោយក្រុមហ៊ុន My Second Home CM2H (Cambodia) Co., Ltd. ដោយមានគោលបំណងណែនាំប្រទេសកម្ពុជាដ៏ស្រស់ស្អាតនេះទៅកាន់ពិភពលោក។
យើងអនុញ្ញាតឱ្យមនុស្សពីជុំវិញពិភពលោកអាចចុះឈ្មោះជាសមាជិក CM2H ដើម្បីទទួលបានសេវាកម្ម និងការប្រឹក្សាយោបល ់ជាច្រើន ដូចជា ផ្នែកអន្តោប្រវេសន៍ អាជីវកម្ម ការអប់រំ ការរស់នៅជាគ្រួសារ ជាដើម។
ក្នុងពេលតែមួយ យើងក៏បានចូលរួមចំណែក និងបរិច្ចាគជួយដល់សង្គមផងដែរ តាមរយៈសមាគមមូលនិធិគ្រួសារខ្មែរ (KHCA)។

រាជធានីភ្នំពេញ
ភ្នំពេញជាទីក្រុងធំជាងគេក្នុងប្រទេសកម្ពុជាដែលមានប្រជាជនចំនួននៅជាង២លាន៣សែននាក់។ រាជធានីភ្នំពេញមានអ្វីៗគ្រប់យ៉ាងសាកសមជាមជ្ឈមណ្ឌលមេត្រូរួមមាន ផ្សារទំនើប ហាងកាហ្វេ តំបន់ពាណិជ្ជកម្ម ទីស្នាក់ការរដ្ឋាភិបាល ស្ថានទូត សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តជាច្រើន។ ភ្នំពេញនៅតែជាទីក្រុងដែលទាក់ទាញវិនិយោគិនបរទេស និងម្ចាស់អាជីកម្មពីគ្រប់ទីកន្លែង។ រួមមានម៉ាកយីហោអន្តរជាតិជាច្រើនរួមមាន ក្រុមហ៊ុន Nike, Toyota, Samsung និង Xiaomi សុទ្ធតែមានប្រតិបត្តិការនៅក្នុងរទីក្រុង។

ខេត្តសៀមរាប
ខេត្តសៀមរាបពោរពេញដោយសំណង់ស្ថាបត្យកម្មបែបអាណានិគមបារាំង និងបែបចិននៅតាមជុំវិញតំបន់ និងជុំវិញផ្សារចាស់។ នៅក្នុងទីក្រុងសៀមរាបមាន សារមន្ទីរជាតិ ការសំដែងរបាំប្រពៃណី របាំអប្សារា ភូមិវប្បធម៌ខ្មែរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅជនបទ ភូមិនេសាទ និងជម្រកសត្វស្លាបក្បែរទន្លេសាប បារ និងកន្លែងទទួលទានអាហារដ៏សម្បូរបែប។ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញគឺស្ថិតនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ។

ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាតំបន់ដែលពោរពេញទៅដោយសម្រស់ធម្មជាតិអមដោយភ្នំនិងព្រៃដ៏សែនក្រាស់ទឹកជ្រោះដ៏ស្រស់ស្អាតនិងជម្រាលភ្នំស្រស់បំព្រងខៀវស្រងាត់ជាខេ្តដែលមានប្រជាជនរស់នៅតិចចំផុតនៅប្រទេសកម្ពុជា និងជាខេត្តមួយដែលមានទំហំដីធំជាងគេបំផុត។ ខេត្តមណ្ឌលគិរី មានរមណីដ្ឋានជាច្រើនដូចជាទឹកជ្រោះប៊ូស្រា ទឹកធ្លាក់សែនមនោរម្យ ទឹកជ្រោះរមនា ភូមិពូតាំង
