top of page
សមាគមមូលនិធិគ្រួសារខែ្មរ

សមាគមមូលនិធិគ្រួសារខែ្មរ (KHCA) គឺជាស្ថាប័នសប្បុរសធម៍តែមួយគត់ដែលមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៃព្រះរាជណាចក្រកម្ពុជាសម្រាប់សហប្រតិបត្តិការជាមួយនឹងកម្ពុជាផ្ទះទី២របស់ខ្ញុំ។ ប្រមូលផ្ដុំទៅដោយអ្នកជំនាញផ្នែកគណនេយ្យ ស្ថិតិ មេធាវី អ្នកតំណាងពីរដ្ឋាភិបាល និងវិស័យឯកជន ដែលពួកគេនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃក្នុងការបង្កើននូវឱកាសវិនិយោគជាអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

សមាគមមូលនិធិគ្រួសារខែ្មរ នឹងធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយនឹងក្រសួងមហាផ្ទៃដើម្បីបង្កើននូវឱកាសវិនិយោគជាអន្តរជាតិ ក៏ដូចជាជួយជម្រុញដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការជួយឲ្យគុណភាពនៃការរស់នៅរបស់ប្រជាជនខ្មែរកាន់តែមានភាពប្រសើរឡើង។

អារម្ភកថារបស់ប្រធាន សមាគមមូលនិធិគ្រួសារខ្មែរ

កន្លងមកនេះ វិបត្តិនៃជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ជាពិសេស វិស័យទេសចរណ៍សាកលលោក ក៏ដូចជានៅកម្ពុជាក៏បានទទួលរងនូវឥទ្ធិពលអវិជ្ជមានផងដែរ។ ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ សមាគមមូលនិធិគ្រួសារខ្មែរ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីជួយដល់ចាស់ជរា ស្រ្តី និងកុមារ ជាពិសេសជន ដែលងាយរងគ្រោះផ្សេងៗទៀត ដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីជួយដល់សង្គម និងលើកកម្ពស់វិស័យសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។

សមាគមមូលនិធិគ្រួសារខ្មែរគឺជាស្ថាប័នគ្រប់គ្រងដោយផ្ទាល់ដៃនៃអង្គការសប្បុរសធម៌ដែលខុសគ្នាពីអង្គការសប្បុរសធម៌ដទៃទៀត ហើយនេះក៏ជាគំនិតនៃការចាប់ផ្ដើមរបស់យើងផងដែរ។ សមាគមមូលនិធិគ្រួសារខ្មែរ នឹងដំណើរការប្រកបដោយតម្លាភាព និងធ្វើការប្រើប្រាស់ការបរិច្ចាគឲ្យបានល្អ និងត្រឹមត្រូវបំផុត។

ដោយមានការគាំទ្រ និងការទុកចិត្តពីសំណាក់សមាជិករបស់ សមាគមមូលនិធិគ្រួសារខ្មែរ ខ្ញុំបាទមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមសហការជាមួយនឹងបងប្អូនទាំងអស់ ក្នុងការរួមគ្នាបង្កើតនូវ សមាគមមូលនិធិគ្រួសារខ្មែរ នេះឡើង ដើម្បីភាពសុខដុមរមនា និងភាពកាន់តែប្រសើរនៃសង្គមកម្ពុជា។ សមាគមមូលនិធិគ្រួសារខ្មែរ នឹងផ្ដល់នូវភាពកក់ក្ដៅ និងងាយស្រួលដល់វិនិយោគិនទាំងអស់ ដែលបានចូលជាសមាជិករបស់សមាគមយើង និងធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយជាផ្ទះទីពីររបស់បងប្អូនទាំងអស់គ្នាដោយស្របច្បាប់។

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ “គម្រោងលំនៅឋានគ្រួសារកម្ពុជា” ដែលបានផ្ដល់ឲ្យយើងនូវគម្រោងសប្បុរសធម៌ទីមួយ និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង។ ជាមួយនឹងការប្ដេជ្ញាចិត្តគាំទ្ររយៈពេលយូរអង្វែង “គម្រោងលំនៅឋានគ្រួសារកម្ពុជា” សមាគមនឹងដឹកនាំសប្បុរសជន និងអង្គភាពផ្សេងៗ ដែលមានចិត្តសប្បុរស ដើម្បីបង្ហាញពីភាពកក់់ក្ដៅនៃសប្បុរសធម៌ និងចែករំលែកនូវការយកចិត្ត ទុកដាក់បំផុតដល់សង្គមកម្ពុជា។

លោក នូវ សុខភាព

ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ

bottom of page