
ហេតុអ្វីជាប្រទេសកម្ពុជា?

ប្រទេសកម្ពុជាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវប្បធម៌ និងប្រពៃណីដ៏រុងរឿងហើយមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាបានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ៧% ជាប់ចំណាត់ថ្នាក់ទី៦ នៅទូទាំងពិភពលោក។ ប្រទេសកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលជាផ្លូវភ្ជាប់ទាល់ដែនសមុទ្រនៅសតវត្សទី២១។
សមាមាត្រនៃឧស្សាហកម្មកម្ពុជាគិតជាផលិតផលក្នុងស្រុកសរុបគឺ៤៣។ ៥% សម្រាប់ឧស្សាហកម្មសេវាកម្ម២៦. ៧% សម្រាប់វិស័យកសិកម្ម និង១៦% សម្រាប់ការផលិត។ វិស័យទេសចរណ៍ជាឧស្សាហកម្មសេវាកម្មឈានមុខគេ ហើយឧស្សាហកម្មផលិតកម្មភាគច្រើនជាសម្លៀកបំពាក់ និងស្បែកជើង។
ភាពទាក់ទាញដ៏ពិសេសរបស់ប្រទេសកម្ពុជាបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទេសចរណ៍ដ៏ល្បីលើពិភពលោក។ ភាពរុងរឿងនៃវិស័យទេសចរណ៍បានជំរុញដោយផ្ទាល់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ក្រៅពីចំណូលវិស័យទេសចរណ៍ ក៏បានផ្តល់ឱកាសការងារដល់ប្រជាជន១លាននាក់ផងដែរ។

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ានជាប្រទេសដែលមានកំណើនផលិតផលក្នុងស្រុកសរុបរហូតដល់៧%ក្នុងមួយឆ្នាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺឆ្លងនៅទូទាំងពិភពលោក កម្ពុជានៅតែបន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ការវិនិយោគផ្ទាល់ពីបរទេស(FDI)ជាពិសេសលើវិស័យសំណង់និងទេសចរណ៍ត្រូវបានគេប៉ាន់ស្មានថានឹងមានសន្ទុះកាន់តែខ្លាំង ស្របជាមួយនឹងវិស័យកាត់ដេរ និងវិស័យអចលនទ្រព្យផងដែរ។ ជាលទ្ធផលអ្នកវិនិយោគបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រទេសកម្ពុជាដែលជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ។ បន្ថែមពីលើនេះទៅទៀត ក្រុមហ៊ុនកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំបានពង្រីកទីផ្សាររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាដែលជាសាខាដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី។
កំណើនសេដ្ឋកិច្ចខ្ពស់
យោងទៅតាមសេចក្តីថ្លែងការណ៍អំពីស្ថានភាពនៃការវិនិយោគនៅក្នុងឆ្នាំ ២០២០របាយការណ៍របស់ការិយាល័យប្រចាំរដ្ឋធានីនៅសហរដ្ឋអាមេរិកបានថ្លែងអំពីប្រទេសកម្ពុជាយ៉ាងដូច្នេះថា រូបិយប័ណ្ណដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនិងជារូបិយប័ណ្ណដែលមានប្រតិបត្តិការច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បើទោះបីជាប្រទេសកម្ពុជាមានរូបិយវត្ថុ “រៀល” ជារបស់ខ្លួនក៏ដោយ (សម្គាល់ដោយ KHR)។ ជាការពិតណាស់កម្ពុជាមិនទាន់មានច្បាប់ដែលបានចែងពីការតម្រូវឲ្យមានការដោះដូរមូលធនដែលជារូបិយប័ណ្ណបរទេសនោះទេ។
អត្រាប្តូរប្រាក់រវាងប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិកត្រូវបានគេកំណត់ជាទូទៅប្រហែល១ដុល្លារអាមេរិកស្មើរនឹង៤,០០០រៀលក្នុងរយៈពេល១០ឆ្នាំងចុងក្រោយនេះ។ អតិផរណាជាទូទៅនៃអត្រាប្តូរប្រាក់មានកម្រិតទាបបំផុតគឺទាបជាង៣%ដែលគេមើលឃើញជាទូទៅ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានយកចិត្តទុកដាក់ក្នុងការជម្រុញនិងបង្កើនការប្រើប្រាស់លុយរៀលក៏ប៉ុន្តែដូចដែលបានបញ្ជាក់ពីដើមមកកម្ពុជាគឺជាប្រទេសដែលចាយរូបិយបណ្ណដុល្លារអាមេរិកច្រើនបំផុត។
ខណៈពេលដែលប្រទេសនីមួយៗមានច្បាប់ដូចជាហាមឃាត់ការប្តូររូបិយប័ណ្ណបរទេសឬការហាមឃាត់បញ្ញើររូបិយប័ណ្ណបរទេសជាដើម ប្រទេសកម្ពុជាហាក់មិនទាន់មានច្បាប់ហាមឃាត់ទាំងនេះនៅឡើយទេ។ បន្ថែមពីលើនេះ ការប្រាក់បញ្ញើរជាមធ្យមនៅកម្ពុជាមានចាប់ពី ៤.៥% រហូតដល់ ៦% ក្នុងមួយឆ្នាំដែលជាអត្រាដ៏ល្អមួយនៅក្នុងវិស័យសេដ្ឋកិច្ច។ ៥% ក្នុងមួយឆ្នាំ ដែលធ្វើឱ្យវាទាក់ទាញយ៉ាងខ្លាំងពីទស្សនៈហិរញ្ញវត្ថុ។
ប្រទេសកម្ពុជាគឺជាប្រទេសដែលចាយរូបិយប័ណ្ណដុល្លារអាមេរិកយ៉ាងទូលំទូលាយបំផុតមួយនៅលើពិភពលោក

នៅក្នុងប្រទេសកម្ពុជាប្រជាជនវ័យក្មេងមានចំនួនជាច្រើនដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចហើយតារាងនៃរបាយប្រជាជនមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់។ ជាមួយនឹងអាយុជាមធ្យម២៥.៦ឆ្នាំហើយ៧០%នៃប្រជាជនមានអាយុស្មើនិងក្រោម៣៤ឆ្នាំសក្តានុពលនៃទីផ្សារកម្ពុជានឹងបន្តកំណើននៅច្រើនឆ្នាំខាងមុខទៀត។ កម្លាំងពលកម្មត្រូវបាន ប៉ានស្មានថានឹងបន្តលទ្ធភាពបានរហូតដល់ឆ្នាំ២០៧០។ ទីផ្សារអ្នកប្រើប្រាស់ក៏ត្រូវបានប៉ាន់ស្មានថានឹងកាន់តែរីកដុះដាលនៅ៦០ឆ្នាំទៅមុខទៀតផងដែរ។
*ប្រភព៖ United Nations World Population
កំណើនយ៉ាងខ្លាំងនៃចំនួនកម្លាំងពលកម្មនិងប្រជាជនវ័យក្មេង
នៅក្នុងប្រទេសកម្ពុជា តំបន់សេដ្ឋកិច្ចពិសេស (SEZ) ត្រូវបានចាត់ជាតំបន់ដ៏សំខាន់បំផុតមួយសម្រាប់កំណើននៃសេដ្ឋកិច្ច និងជាកន្លែងដែលវិស័យទាំងអស់ប្រមូលផ្តុំ។ រាជធានីភ្នំពេញ មាន “តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ” ដែលមានទីធ្លាទំហំដីធំ និងចំនួយអ្នកវិនិយោគជាច្រើននៅតំបន់នេះ។ នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន ១០០ មកពី ១៥ ប្រទេសបានចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលនៅក្នុងនោះក្រុមហ៊ុនជប៉ុនមានចំនួនជាង ៤៨ក្រុមហ៊ុន។
បន្ថែមពីការលើកលែងពន្ធគយលើប្រាក់ចំណូលសាជីវកម្មនិងពន្ធផ្សេងៗ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ធដែលអភិវឌ្ឍយ៉ាងល្អ និងជាការិយាល័យច្រកចេញចូលតែមួយក្នុងការធ្វើឯកសាររដ្ឋាភិបាលកម្ពុជា ដូចជាការបញ្ជាក់ការត្រួតពិនិត្យគយ វិញ្ញាបនប័ត្រផ្សេងៗ និងលិខិតអនុញ្ញាតការងារ។ វាត្រូវបានរំពឹងថានឹងមានការឈានទៅមុខបន្ថែមទៀត។
តំបន់សេដ្ឋកិច្ចពិសេស

