សមាគមមូលនិធិគ្រួសារខ្មែរបានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ”
July 27, 2022
By Property Area
ភ្នំពេញៈ សមាគមមូលនិធិគ្រួសារខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្ដមសេន ីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃ។
ការអញ្ជើញចូលរួមនេះ ជាការឆ្លើយតបតាមការអញ្ជើញរបស់ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រាកាលពីសប្តាហ៍មុន។
នៅក្នុងពិធីដ៏មហោឡារិក និងអធិកអធមនេះផងដែរ លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់មតិស្វាគមន៍ និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងផ្ដល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធជាផ្ល ូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ។
កម្មវិធីនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ផងដែរ ។

កម្មវិធីនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ផងដែរ ។
លោកនូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានថ្ លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំថា កន្លងមក សមាគមមូលនិធិគ្រួសារខ្មែរ បានសិក្សាក្នុងការរៀបចំកែតម្រូវយុទ្ធសាស្ត្រទីផ្សារ និងបានរៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំនាពេលនេះ ក្នុងគោលបំណងជម្រុញឲ្យមានការផ្សព្វផ្សាយអំពីទិសដៅ និងបេសកកម្មរបស់សមាគមឲ្យកាន់តែផុលផុស ព្រមទាំងបង្កើននូវសេចក្ដីជឿជាក់ និងទំនុកចិត្ត ដើម្បីទាក់ទាញវិនិយោគិន ដែលមានធនធានឲ្យចូលមកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាវិស័យអចលនទ្រព្យ ផ្ដោតសំខាន់លើលំនៅឋាន និងលំហែជាដើម។
លោកប្រធាន
