ប្រទេសកម្ពុជា ខ្លាថ្មីនៅអាស៊ី ប្រកាសឡើងវិញនូវច្បាប់អន្តោប្រវេសន៍ ដែលមានភាពពេញលេញ
ថ្ងៃអាទិត្យ ១៨ មិថុនា ២០២២
ដោយ Property Area Asia
នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃប ្រទេសកម្ពុជាបានបង្កើតច្បាប់អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេសចូលមកប្រទេសកម្ពុជា។ នាពេលនោះផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្លាយជាកម្លាំងស្រូបទាញនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើននូវកម្រិត GDP នៃប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ 1994-2018 លទ្ធផលគួរឲ្យភ្ញាក់ផ្អើល។ ដោយសារតែប្រព័ន្ធគ្រប់គ្រងនាពេលនោះមិនទាន់មានភាពប្រសើរ ក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឳកាសឆបោកចំពោះការរត់ការអន្តោប្រវេសន៍ បណ្ដាលឲ្យមានករណីឆបោកអន្តោប្រវេសន៍ជាច្រើននាពេលនោះ។

ដើម្បីកែតម្រូវ និងជម្រុញនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស និងក្រៅប្រទេស នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកច្បាប់អន្តោប្រវេសន៍ លែងផ្ដល់លិខិតឆ្លងដែនចំពោះជនបរទេស ដោយមិនស្ទាក់ស្ទើរក្នុងការបោះបង់មូលនិធិបរទេសមួយចំនួន ដើម្បីការពារអ្នកដែលមានបំណងមកអភិវឌ្ឍនៅកម្ពុជាពិតប្រាកដ។
ដូចការបង្ហាញនៅក្នុងតារាងខាងក្រោម ក្នុងឆ្នាំ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន 349លានដុល្លារ។ នៅក្នុងឆ្នាំ២០២០ ការវិនិយោគផ្ទាល់ពីបរទេសមានការកើនឡើងរហូតដល់ 759លានដុល្លារ។ នៅក្នុងអំឡុងពេលដែលបណ្ដាប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ពីការរីករាលត្បាតនៃជម្ងឺកូវីត-១៩ ប៉ុន្តែប្រទេសកម្ពុជាមិនត្រឹមតែមិនទទួលនូវផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែបានទាក់ទាញនូវការវិនិយោគពីបរទេសកាន់តែច្រើន។ ជាពិសេសនៅក្នុងអំឡុងពេល២ឆ្នាំនេះ ធនាគារបរទេស និងក្រុមហ៊ុនផលិតផលម៉ាកល្បីៗជាច្រើនក៏បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជាដែលជាទឹកដី សុវណ្ណភូមិនេះផងដែរ។ ដូច្នេះហើយ លំហូរចូលនៃកំណើនប្រជាជននៅក្នុងទីក្រុងភ្នំពេញមានការកើនឡើង ដែលជម្រុញឲ្យវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង។

បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិត រាជរដ្ឋាភិបាលប្រទេសកម្ពុជាបានយល់ថានេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសនូវគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាគម្រោងវិនិយោគអន្តោប្រវេសន៍ ដើម្បីបើកចំហរសារជាថ្មីសម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។ គម្រោងទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជម្រុញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។
គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមកប្រទេសកម្ពុជាដែលផ្ដល់នូវឳកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានពិធីប្រគល់លិខិតគាំទ្រ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាស ន៍ ៖
១ គាំទ្រដល់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានទិសដៅស្របនឹងផែនការរបស់ក្រសួងមហាផ្ទៃ។
២ លើកទឹកចិត្តអោយអនុវត្ត កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អោយបានឆាប់រហ័ស។
៣ តាងនាមអោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនពរអោយសមាគមមូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ទទួលបានជោគជ័យ។

